រដ្ឋមរន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជន គឺគ្មានសិទ្ធិយក Logo ក្រសួងព័ត៌មាន ទៅប្រើប្រាស់លើលិខិតរដ្ឋបាល ជាដាច់ខាត !!! ~ ETHPOIPREAHATITNEWS
សូមស្វាគមន៍ គេហទំព័រ សារព័ត៌មាន ឥទ្ធិពលព្រះអាទិត្យ……មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល...ផ្ទះលេខ១២៦C1 ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / Tel: 067 257 075 ...>
សូមស្វាគមន៍ www.ethpoipreahatitn.com……មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ/ទំនាក់ទំនងចាងហ្វាងការផ្សាយ: អាស័យដ្ឋានទីស្នាក់ការកណ្តាល...ផ្ទះលេខ១២៦C1 ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / Tel: 067 257 075 ...>

Disqus Shortname

Tuesday, February 28, 2023

រដ្ឋមរន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជន គឺគ្មានសិទ្ធិយក Logo ក្រសួងព័ត៌មាន ទៅប្រើប្រាស់លើលិខិតរដ្ឋបាល ជាដាច់ខាត !!!


ភ្នំពេញ ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជន គឺគ្មានសិទ្ធិយកlogo ក្រសួង ព័ត៌មាន ទៅប្រើប្រាស់លើលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការរបស់ខ្លួនជាដាច់ខាត។

នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សា ការងារដែលត្រូវអនុវត្តបន្ត នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជនទាំងអស់ គឺគ្មានសិទ្ធិយក logo របស់ក្រសួងព័ត៌មាន ទៅប្រើប្រាស់នៅក្នុងលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការរបស់ខ្លួនជាដាច់ខាត។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ក៏ដូចជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវចេញ សេចក្ដីណែនាំជាថ្មីម្ដងទៀតដល់បណ្ដាអង្គភាពសារព័ត៌មានឯកជនទាំងអស់ ដើម្បីឱ្យពួកគាត់ ចៀសវាងឱ្យបាន។

សំឡេង៖ «គឺជាអនុសាសន៍ណែនាំដោយសង្កត់ធ្ងន់ជាថ្មីម្ដងទៀតរបស់ឯកឧត្តមរដ្ឋមន្ត្រី ទៅដល់ អគ្គនាយកដ្ឋានរដ្ឋបាលក៏ដូចជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ធ្វើយ៉ាងណាចេញនូវសេចក្ដី ណែនាំជាថ្មីម្ដងទៀតដល់បណ្ដាអង្គភាពសារព័ត៌មានឯកជនទាំងអស់ ចៀសវាងឱ្យបាននៅក្នុងការយក logoរបស់ក្រសួង ទៅដាក់នៅក្នុងលិខិតរដ្ឋបាលរបស់ខ្លួន, ទៅដាក់នៅតាមទីស្នាក់ការ ឬក៏អង្គភាព ផ្សព្វផ្សាយ របស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជនទាំងអស់នោះ គឺពុំមានសិទ្ធិនៅក្នុងការយកlogoរបស់ក្រសួង ដើម្បីប្រើទៅលើលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការ របស់ខ្លួននោះឡើយ»។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ដថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងអគ្គនាយកដ្ឋានជំនាញទាំង ៥ ដែលបានខិតខំនៅក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក ហើយនិងត្រៀមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនចំពោះការងារបន្តបន្ទាប់ទៀត៕

0 Comments:

 
Free Host